រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើ៖

-  ខ្លឹមសារស្ប៉តវីដេអូអប់រំគំនូរជីវចល សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

-  ខ្លឹមសារស្ប៉តវិទ្យុអប់រំរឿងខ្លី សម្រាប់ដំណាក់កាលចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងដំណាក់កាលឃោសនាបោះឆ្នោត និងស្ប៉តវីដេអូអប់រំរឿងខ្លី ស្ប៉តវិទ្យុអប់រំរឿងខ្លី និងស្ប៉តវីដេអូនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

-  ប្រធានបទស្រាវជ្រាវស្តីពី “ការសិក្សាពីប្រសិទ្ធភាពនៃវគ្គអប់រំ និងបញ្រ្ជាបការយល់ដឹងស្តីពីសារៈសំខាន់នៃការបោះឆ្នោត”

-  ខ្លឹមសារខិត្តបណ្ណ សៀវភៅផ្នត់ និង Poster កាលបរិច្ឆេទនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

-  ឯកសារពាក់ព័ន្ធសម្រាប់ការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

-  ឯកសារបោះពុម្ពផ្សាយ ចំនួន ៦មុខ សម្រាប់ផ្សព្វផ្សាយក្នុងដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤៖

•  ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប

•  ទម្រង់ព្រឹត្តិបត្រគោលនយោបាយរបស់គណបក្សនយោបាយ

•  Poster គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត

•  កូនសៀវភៅបត់ (Leaflet) ស្តីពីការបោះឆ្នោត

•  សៀវភៅណែនាំ ស្តីពីការឃោសនាបោះឆ្នោត

•  បណ្ណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

-  ផ្សេងៗ៕

ទាញយកកម្មវិធី(App) CamNEC News