សេចក្តីជូនដំណឹងលេខ ០២៨ គ.ជ.ប.អគ្គ៖ ស្ដីពី ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីយប់ តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖

- ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) 

- វិទ្យុជាតិកម្ពុជា ៖ វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz

- គេហទំព័រ គ.ជ.ប ៖ www.nec.gov.kh

- កម្មវិធីទូរសព្ទដៃ (App) ៖ CamNEC News

- Facebook Page ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

- Channel YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
សូមរង់ចាំតាមដានដោយមេត្រី!
 

ទាញយកកម្មវិធី(App) CamNEC News