រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤

រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងសម្រេចលើ៖

-  លទ្ធផលបណ្តោះអាសន្នតាមមណ្ឌលភូមិភាគសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

-  ខ្លឹមសារខិត្តបណ្ណសំណួរចម្លើយ និង Sticker សារអប់រំ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

-  ទម្រង់បែបបទ ស្រោមសំបុត្របោះឆ្នោត ស្បោង ឬកញ្ចប់ដាក់សម្ភារ ឯកសារ គំរូត្រាការិយាល័យ ត្រាសម្ងាត់ ស្លាកសម្គាល់ការិយាល័យបោះឆ្នោត បណ្ណប្រកាស និងខិត្តបណ្ណ ព្រមទាំងកំណត់ពណ៌លើក្រដាស សម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

- ខ្លឹមសារសៀវភៅផ្នត់ និង Poster គំរូឯកសារផ្លូវការ និងគំរូប្លង់ការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

-  ផ្សេងៗ។

ទាញយកកម្មវិធី(App) CamNEC News