រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤

រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងសម្រេចលើ៖

-  កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប កាលពីថ្ងៃទី២១ ខែមីនា និងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤

-  រូបភាពស្ប៉តចម្រៀងកាយវិការ ចំនួន ២បទ និងស្ប៉តវីដេអូរឿងខ្លីបែបជីវចល ចំនួន ២រឿង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

-  សេចក្តីអំពាវនាវចំនួន ២ និងសេចក្តីណែនាំ ចំនួន ១ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

-  ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

-  រូបភាពស្ប៉តវីដេអូនីតិវិធីស្តីពីការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

-  ផ្សេងៗ។

ទាញយកកម្មវិធី(App) CamNEC News