ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងសម្រេចលើ៖
- កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី១៨ ខែសីហា និងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
- ប្រតិទិននៃការជ្រើសរើស ការតែងតាំង និងការបណ្តុះបណ្តាលមន្ត្រី បុគ្គលិក និងផែនការតម្រូវការធនធានមនុស្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧
- កំណត់ហេតុស្ដីពីការពិនិត្យ និងវាយតម្លៃលើសំណើសុំគ្រឿងឥស្សរិយយសរបស់អ្នករាជការ គ.ជ.ប និងមន្ត្រីជាប់កិច្ចសន្យារយៈពេលវែង សម្រាប់ឆ្នាំ២០២៦
- សេចក្តីព្រាងឯកសារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ មានចំនួន ៨ ប្រភេទ
- ឯកសារបោះពុម្ពផ្សាយ ចំនួន ៦មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧
- បញ្ហាផ្សេងៗ។
Language:
EN