គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានបង្កើតឡើងដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) ដែលត្រូវបានប្រកាសឱ្យប្រើ ក្នុងឆ្នាំ១៩៩៧។ នៅឆ្នាំ២០១៤ គ.ជ.ប បានក្លាយទៅជាស្ថាប័ន ដែលមានចែងក្នុងជំពូកទី ១៥ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ និងមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតផ្សេងទៀតតាមការកំណត់នៃច្បាប់ ដោយផ្អែកតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានប្រកាសឱ្យប្រើក្នុងឆ្នាំ២០១៥ ។
ក. សមាសភាព គ.ជ.ប ឆ្នាំ១៩៩៨ - ឆ្នាំ២០០២
ពីឆ្នាំ១៩៩៨ - ២០០២ គ.ជ.ប មានសមាសភាព ១១ (ដប់មួយ) រូប ដោយមានសមាសភាពជាឥស្សរជនខ្មែរ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត តំណាងគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភា មន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិក្នុងស្រុក។ សមាសភាព គ.ជ.ប ទាំង ១១(ដប់មួយ) រូប រួមមាន៖
- ១. ឯកឧត្ដម ឆេង ផុន ប្រធាន គ.ជ.ប
- ២. ឯកឧត្ដម នៅ កាស៊ី អនុប្រធាន គ.ជ.ប
- ៣. ឯកឧត្ដម ដូ កុងងួន សមាជិក គ.ជ.ប
- ៤. ឯកឧត្ដម យូ កន សមាជិក គ.ជ.ប
- ៥. ឯកឧត្ដម ទា ចំរ៉ាត់ សមាជិក គ.ជ.ប ត្រូវបានជំនួសដោយ ឯកឧត្ដម អ៊ួង ខេង នៅឆ្នាំ២០០១
- ៦. ឯកឧត្ដម ព្រហ្ម ញាណវិចិត្រ សមាជិក គ.ជ.ប
- ៧. ឯកឧត្ដម កែវ ឡងឌី សមាជិក គ.ជ.ប ត្រូវបានជំនួសដោយ ឯកឧត្ដម គួយ ប៊ុនរឿន នៅឆ្នាំ២០០១
- ៨. ឯកឧត្ដម ឆឹង គឹមអេង សមាជិក គ.ជ.ប
- ៩. ឯកឧត្ដម ឆាយ គីម សមាជិក គ.ជ.ប
- ១០. ឯកឧត្ដម ទិប ចន្ទវិបុល សមាជិក គ.ជ.ប
- ១១. ឯកឧត្ដម ជា ចំរើន សមាជិក គ.ជ.ប
សមាសភាព គ.ជ.ប ខាងលើ បានរៀបចំ និងចាត់ចែងការបោះឆ្នោតដូចខាងក្រោម៖
- ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២ ឆ្នាំ១៩៩៨
- ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១ ឆ្នាំ២០០២។
ខ. សមាសភាព គ.ជ.ប ឆ្នាំ២០០២ - ឆ្នាំ២០០៦
ពីឆ្នាំ២០០២ - ២០០៦ គ.ជ.ប មានសមាសភាព ៥ (ប្រាំ) រូប រួមមាន៖
- ១. ឯកឧត្ដម អ៊ឹម សួស្ដី ប្រធាន គ.ជ.ប
- ២. ឯកឧត្ដម ង៉ែ ឆាយលាង អនុប្រធាន គ.ជ.ប ត្រូវបានជំនួសដោយ ឯកឧត្ដម ឃ្លោក ប៊ុតឌី នៅឆ្នាំ២០០៤
- ៣. ឯកឧត្ដម មាន សទិ សមាជិក គ.ជ.ប
- ៤. លោកជំទាវ កុយ វ៉េត សមាជិកា គ.ជ.ប
- ៥. លោកជំទាវ ស៊ីន ជុំបូ សមាជិកា គ.ជ.ប
សមាសភាព គ.ជ.ប ខាងលើ បានរៀបចំ និងចាត់ចែងការបោះឆ្នោតដូចខាងក្រោម៖
- ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៣ ឆ្នាំ២០០៣
- ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី២ ឆ្នាំ២០០៦ ។
គ. សមាសភាព គ.ជ.ប ឆ្នាំ២០០៦ - ឆ្នាំ២០១២
ពីឆ្នាំ២០០៦ - ២០១២ គ.ជ.ប មានសមាសភាព ៩ (ប្រាំបួន) រូប រួមមាន៖
- ១. ឯកឧត្ដម អ៊ឹម សួស្ដី ប្រធាន គ.ជ.ប
- ២. លោកជំទាវ ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប
- ៣. លោកជំទាវ កុយ វ៉េត សមាជិកា គ.ជ.ប
- ៤. ឯកឧត្ដម ឃ្លោក ប៊ុតឌី សមាជិក គ.ជ.ប
- ៥. ឯកឧត្ដម ហាវ៉ាណ ស៊ីវិល័យ សមាជិក គ.ជ.ប
- ៦. ឯកឧត្ដម មាន សទិ សមាជិក គ.ជ.ប
- ៧. ឯកឧត្ដម ឯម សូផាត សមាជិក គ.ជ.ប
- ៨. ឯកឧត្ដម សោម ច័ន្ទឌីណា សមាជិក គ.ជ.ប
- ៩. ឯកឧត្ដម ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប
សមាសភាព គ.ជ.ប ខាងលើ បានរៀបចំ និងចាត់ចែងការបោះឆ្នោតដូចខាងក្រោម៖
- ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី២ ឆ្នាំ២០០៧
- ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៤ ឆ្នាំ២០០៨
- ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី១ ឆ្នាំ២០០៩
- ការបោះឆ្នោតឡើងវិញជ្រើសរើសក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ឆ្នាំ២០១១
- ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២ ។
ឃ. សមាសភាព គ.ជ.ប ឆ្នាំ២០១២ - ឆ្នាំ២០១៥
ពីឆ្នាំ២០១២ - ២០១៥ គ.ជ.ប មានសមាសភាព ៩ (ប្រាំបួន) រូប រួមមាន៖
- ១. ឯកឧត្ដម អ៊ឹម សួស្ដី ប្រធាន គ.ជ.ប
- ២. លោកជំទាវ ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប
- ៣. ឯកឧត្ដម ហាវ៉ាណ ស៊ីវិល័យ សមាជិក គ.ជ.ប
- ៤. ឯកឧត្ដម មាន សទិ សមាជិក គ.ជ.ប
- ៥. ឯកឧត្ដម ឯម សូផាត សមាជិក គ.ជ.ប
- ៦. ឯកឧត្ដម សោម ច័ន្ទឌីណា សមាជិក គ.ជ.ប
- ៧. ឯកឧត្ដម ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប
- ៨. ឯកឧត្ដម ស៊ិន ឌឹម សមាជិក គ.ជ.ប
- ៩. ឯកឧត្ដម សោ សុភរី សមាជិក គ.ជ.ប
សមាសភាព គ.ជ.ប ខាងលើ បានរៀបចំ និងចាត់ចែងការបោះឆ្នោតដូចខាងក្រោម៖
- ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២
- ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣
- ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ ។
ង. សមាសភាព គ.ជ.ប ឆ្នាំ២០១៥ - ២០២១
ពីឆ្នាំ២០១៥ - ២០២១ គ.ជ.ប មានសមាសភាព ៩(ប្រាំបួន) រូប រួមមាន៖
- ១. ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
- ២. ឯកឧត្តម គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ត្រូវបានជំនួសដោយ ឯកឧត្ដម នុត សុខុម នៅឆ្នាំ២០១៧
- ៣. ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប
- ៤. ឯកឧត្តម រ៉ុង ឈុន សមាជិក គ.ជ.ប ត្រូវបានជំនួសដោយ ឯកឧត្ដម ឌឹម សុវណ្ណារុំ នៅឆ្នាំ២០១៧
- ៥. ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប
- ៦. ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប
- ៧. ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប
- ៨. លោកជំទាវ តែ ម៉ានីរ៉ុង សមាជិកា គ.ជ.ប ត្រូវបានជំនួសដោយ ឯកឧត្ដម ហ៊ែល សារ៉ាត់ នៅឆ្នាំ២០១៧
- ៩. ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប
សមាសភាព គ.ជ.ប ខាងលើ បានរៀបចំ និងចាត់ចែងការបោះឆ្នោតដូចខាងក្រោម៖
- ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
- ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨
- ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨
- ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ។
ច. សមាសភាព គ.ជ.ប ឆ្នាំ២០២១ - ២០២៣
ពីឆ្នាំ២០២១ - ២០២៣ គ.ជ.ប មានសមាសភាព ៩(ប្រាំបួន) រូប រួមមាន៖
- ១. ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជំនួស ឯកឧត្ដម ស៊ិក ប៊ុនហុក នៅឆ្នាំ២០២១
- ២. ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានជំនួស ឯកឧត្ដម គួយ ប៊ុនរឿន នៅឆ្នាំ២០១៧
- ៣. ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប
- ៤. ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប បានជំនួស ឯកឧត្ដម រ៉ុង ឈុន នៅឆ្នាំ២០១៧
- ៥. ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប
- ៦. ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប
- ៧. ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប
- ៨. ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានជំនួស លោកជំទាវ តែ ម៉ានីរ៉ុង
- ៩. ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប
សមាសភាព គ.ជ.ប ខាងលើ បានរៀបចំ និងចាត់ចែងការបោះឆ្នោតដូចខាងក្រោម៖
- ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
- ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ឆ. សមាសភាព គ.ជ.ប ឆ្នាំ២០២៣ - បច្ចុប្បន្ន
ពីឆ្នាំ២០២៣ - បច្ចុប្បន្ន គ.ជ.ប មានសមាសភាព ៩(ប្រាំបួន) រូប រួមមាន៖
- ១. ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប
- ២. ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប
- ៣. ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប
- ៤. ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប
- ៥. ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប
- ៦. ឯកឧត្តម ហេង ស៊ីឡេង សមាជិក គ.ជ.ប
- ៧. ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប
- ៨. ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប
- ៩. ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប