រូបភាពសកម្មភាព៖​​​ លោក តេង វណ្ណឌី ប្រធាន​​ ល.ខ.ប​​ ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦

លោក តេង វណ្ណឌី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ និងលោក ឌឹម វី នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងជាតំណាងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងកងកម្លាំង តំណាងអាជ្ញាធរក្រុង ស្រុក តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងគណបក្សនយោបាយ​ សមាគម​ អង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្ត មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ។

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore