នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១០:00នាទី នៅទីស្ដីការ គ.ជ.ប ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងឯកឧត្តម គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានទទួលជួបលោក ធីម ម៉ៃបឺហ្គឺ (Mr. Tim Mieburger) នាយកប្រចាំតំបន់របស់អង្គការមូលនិធិអាស៊ី ទទួលបន្ទុកកិច្ចការបោះឆ្នោត និងកិច្ចការនយោបាយ និងលោក ស៊ីឡាស អ៊ីវឺរ៉េត (Mr. Silas Everett) តំណាងអង្គការមួលនិធិអាស៊ីប្រចាំកម្ពុជា ដើម្បីសំដែងការគួសម និងស្វែងយល់ពីដំណើរការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦។