នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៩: ៣០ នាទីព្រឹក នៅទីស្ដីការ គ.ជ.ប បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពី ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងជំទាស់ ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង ដឹកនាំដោយ ៖ ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ ឯកឧត្តម ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប និងឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប