សកម្មភាពប្រជុំ គ.ជ.ប នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំ គ.ជ.ប លើរបៀបវារៈស្តីពីការពិនិត្យ និងសម្រេចលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ដឹកនាំដោយឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដែលមានសមាសភាពអញ្ជើញចូលរួមដោយ ឯកឧត្តមអនុប្រធាន គ.ជ.ប ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គ.ជ.ប ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរង ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប