សេចក្ដីជូនដំណឹង លេខ ០៨៥ គ.ជ.ប/អគ្គ/ប្រ.ក.ព ចុះថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៧ ៖ គ.ជ.ប នឹងមានរៀបចំកម្មវិធីបណ្ដុះបណ្ដាលអ្នករាជការ គ.ជ.ប និងគ្រូបង្ហាត់ គ.ជ.ប ស្ដីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៤ ឆ្នាំ២០១៧
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងមានរៀបចំកម្មវិធី បណ្តុះបណ្តាលអ្នករាជការ គ.ជ.ប និងគ្រូបង្ហាត់ គ.ជ.ប ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០៣ថ្ងៃ គឺនៅថ្ងៃទី២០-២១-២២ ខែមេសា ឆ្នាំ២០១៧នៅសាលសន្និសីទ គ.ជ.ប ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៧ : ៣០នាទី មតិសំណេះ សំណាលបើកវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ។
នៅរសៀលថ្ងៃសៅរ៍ទី២២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១៦: ០០នាទី មតិណែនាំ និងបិទវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាពឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ អន្តរជាតិ ទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕