នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៩ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលដឹកនាំដោយ ឯ.ឧ សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានទទួលជួបប្រជុំជាមួយនឹងតំណាងគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ ឯ.ឧ យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស ស្តីអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ នៅទីស្តីការគ.ជ.ប។