អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ស្តីពី៖
- បណ្តឹងទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង
- នីតិវិធីនៃការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
- បណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន ៕