អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប បើកវគ្គបណ្តុះបណ្តាលដល់ ប្រធាន អនុប្រធាន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីការចុះឈ្មោះបោះឆ្នោត ឬស្រង់ឈ្មោះអ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ រយៈពេល ១ព្រឹក នៅសាលសន្និសីទ គ.ជ.ប តាមកម្មវិធីដូចខាងក្រោម ៖
នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ :
- វេលាម៉ោង ០៨:00នាទី - ០៨:៣០នាទី មតិសំណេះសំណាលបើកវគ្គបណ្តុះបណ្តា ក្រោមអធិបតីភាព ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប
- វេលាម៉ោង ១១:០០នាទី - ១១:៣០នាទី ការណែនាំបន្ថែម និងការប្រកាសបិទវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាព ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិចូលរួមយកព័ត៌មានកុំបីខាន ៕