ទីស្តីការ គ.ជ.ប ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គ.ជ.ប បានបិទវគ្គបណ្តុះបណ្តាលដល់ ប្រធាន អនុប្រធាន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីការចុះឈ្មោះបោះឆ្នោត ឬស្រង់ឈ្មោះអ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។