| ល.រ | ភារកិច្ចត្រូវបំពេញ | កាលបរិច្ឆេទ |
| ១ | ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៧ ដោយ គ.ជ.ប | ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ |
| ២ | ការចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតជាតិ | ថ្ងៃទី២៣ ខែមេសា - ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ |
| ៣ | ការចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ | ថ្ងៃទី២៣ ខែមេសា - ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ |
| ៤ | ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជននៅ គ.ជ.ប រយៈពេល ១៥ថ្ងៃ | ថ្ងៃទី៣០ ខែមេសា - ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ |
| ៥ | ការប្ដឹងតវ៉ាទៅនឹងការបដិសេធការសុំចុះបញ្ជីគណបក្សនយោបាយទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ៥ថ្ងៃ | ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ (ថ្ងៃចុងក្រោយ) |
| ៦ | ការដោះស្រាយបណ្ដឹងដោយក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ១០ថ្ងៃ | ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ (ថ្ងៃចុងក្រោយ) |
| ៧ | ការផ្ដល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត | ថ្ងៃទី០៦ ខែមិថុនា - ថ្ងៃទី០៥កក្កដា ឆ្នាំ២០១៨ |
| ៨ | ការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅ គឃ.សប | ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ |
| ៩ | ការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះតាមមណ្ឌលរាជធានី ខេត្ត | ថ្ងៃទី១៤ ខែមុថុនា ឆ្នាំ២០១៨ (ថ្ងៃចុងក្រោយ) |
| ១០ | ការឃោសនាបោះឆ្នោត | ថ្ងៃទី០៧ ខែកក្កដា - ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ |
| ១១ | ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ | ថ្ងៃទី២៩ ខែមិថុនា - ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ |
| ១២ | ការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត នៅការិយាល័យបោះឆ្នោត | ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ |
| ១៣ | ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលនៅការិយាល័យបោះឆ្នោត | ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ |
| ១៤ | ការប្ដឹងតវ៉ាទៅ គឃ.សប អំពីលទ្ធផលនៃការបោះឆ្នោត ឬភាពមិនប្រក្រតីនៅការិយាល័យបោះឆ្នោត | ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ (យ៉ាងយូរត្រឹមម៉ោង ១១:៣០នាទី) |
| ១៥ | គឃ.សប សម្រេចលើបណ្ដឹង ត្រួតពិនិត្យ បូកសរុបលទ្ធផល ធ្វើកំណត់ហេតុ និងបិទផ្សាយកំណត់ហេតុ | ថ្ងៃទី៣០ - ៣១ ខែកក្កដា ឆ្នាំ២០១៨ |
| ១៦ | ការប្ដឹងតវ៉ាទៅ គធ.ខប ក្នុងរយៈពេលយ៉ាងយូរ ២ថ្ងៃ បន្ទាប់ពីការសម្រេចរបស់ គឃ.សប | ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ (ថ្ងៃចុងក្រោយ) |
| ១៧ | ការដោះស្រាយពាក្យបណ្ដឹងដោយ គធ.ខប ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីទទួលពាក្យបណ្ដឹង | ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ (ថ្ងៃចុងក្រោយ) |
| ១៨ | ការប្ដឹងតវ៉ាទៅ គ.ជ.ប ក្នុងរយៈពេលយ៉ាងយូរ ២ថ្ងៃ បន្ទាប់ពីការសម្រេចរបស់ គធ.ខប | ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ (ថ្ងៃចុងក្រោយ) |
| ១៩ | ការដោះស្រាយពាក្យបណ្ដឹងដោយ គ.ជ.ប ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីទទួលពាក្យបណ្ដឹង | ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ (ថ្ងៃចុងក្រោយ) |
| ២០ | ការប្រកាសលទ្ធផលបណ្ដោះអាសន្នដោយ គ.ជ.ប (ករណីគ្មានការបោះឆ្នោតសាជាថ្មី) | ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ |
| ២១ | ការប្ដឹងតវ៉ាទៅ គ.ជ.ប ឫក្រុមប្រឹក្សាធម្មនុញ្ញអំពីលទ្ធផលបណ្ដោះអាសន្ន ក្នុងរយៈពេលយ៉ាងយួរ ៧២ម៉ោង | ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨(ថ្ងៃចុងក្រោយ) |
| ២២ | ការដោះស្រាយពាកយបណ្ដឹងដោយ គ.ជ.ប ក្នុងរយៈពេលយ៉ាងយូរ ៧២ម៉ោង បន្ទាប់ពីបានទទួលពាក្យបណ្ដឹង | ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ (ថ្ងៃចុងក្រោយ) |
| ២៣ | ការប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេលយ៉ាងយូរ ៧២ម៉ោង បន្ទាប់ពីទទួលលិខិតបដិសេធរបស់ គ.ជ.ប | ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ (ថ្ងៃចុងក្រោយ) |
| ២៤ | ការដោះស្រាយពាក្យបណ្ដឹងដោយក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេលយ៉ាងយូរពី ១០-២០ថ្ងៃ បន្តាប់ពីបានទទួលពាក្យបណ្ដឹង | ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ (ថ្ងៃចុងក្រោយ) |
| ២៥ | ការបោះឆ្នោតសាជាថ្មី (ប្រសិនបើមាន) | ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ (ថ្ងៃចុងក្រោយ) |
| ២៦ | ប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត (តាមករណីគ្មាន ឬមានបណ្ដឹង និងករណីគ្មានការបោះឆ្នោតសាជាថ្មី) | ថ្ងៃទី១៥ ខែសីហា - ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ |