សេចក្ដី​ប្រកាសព័ត៌មាន​ លេខ ២៨១​៖ គ.ជ.ប បាន​សម្រេច​បែងចែក​អាសនៈ​ ដែល​គណបក្ស​សម្ពន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​បដិសេធ​មិន​ទទួល​យក​អាសនៈ ចំនួន​ ១១ ទៅ​ឱ្យ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា

នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន សម្រេចបែងចែកអាសនៈ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បានបដិសេធមិនទទួលយកអាសនៈ ចំនួន ១១ ទៅឱ្យគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា តាមមណ្ឌលបោះឆ្នោតក្នុងរាជធានី ខេត្តក្នុងសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣។

ការបែងចែកអាសនៈនៅទំនេរនេះ ធ្វើឡើងស្របតាមមាត្រា ១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ក្រោយពីបានគណនាតាមរូបមន្តបែងចែកអាសនៈក្នុងមណ្ឌលបោះឆ្នោតរួចមក គ.ជ.ប បានសម្រេចដូចខាងក្រោម ៖

  • មណ្ឌលខេត្តបាត់ដំបង   : មានអាសនៈដែលនៅទំនេរ សរុបចំនួន ១ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ១ អាសនៈ ។
  • មណ្ឌលខេត្តកំពង់ចាម   : មានអាសនៈដែលនៅទំនេរ សរុបចំនួន ៣ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣ អាសនៈ ។
  • មណ្ឌលខេត្តកណ្តាល    : មានអាសនៈដែលនៅទំនេរ សរុបចំនួន ២ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ២ អាសនៈ ។
  • មណ្ឌលរាជធានីភ្នំពេញ ​ : មានអាសនៈដែលនៅទំនេរ សរុបចំនួន ៣ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣ អាសនៈ ។
  • មណ្ឌលខេត្តព្រៃវែង    : មានអាសនៈដែលនៅទំនេរ សរុបចំនួន ២ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ២ អាសនៈ ៕

 

ទាញយកកម្មវិធី(App) CamNEC News