យោងតាមប្រការ ៥.១២ នៃ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំពិធីចាប់ឆ្នោត ជាសាធារណៈ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅក្រសួងមហាផ្ទៃ ។
របៀបវារៈនៃពិធីចាប់ឆ្នោតមានដូចខាងក្រោម ៖
- សុន្ទរកថាបើកពិធីថ្លែងដោយ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
- ការបង្ហាញសន្លឹកឆ្នោត និងស្រោមសំបុត្រដាក់សន្លឹកឆ្នោតសម្រាប់ចាប់ឆ្នោត
- ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតដោយ សម្តេចព្រះសង្ឃរាជ ទាំង ២គណៈ
- ប្រកាសលទ្ធផលនៃការចាប់ឆ្នោតដោយ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប
- បិទកម្មវិធី
អាស្រ័យហេតុនេះ សូមគោរពអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមគ្របដណ្តប់ ព្រឹត្តិការណ៍នេះ ! សូមអរគុណ !