បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ប.ន.ក) អាណតិ្តទី៣ ទៅកាន់ភាគីពាក់ព័ន្ធ ចំនួន ៣៣ ស្ថាប័ន ដើម្បីពិនិត្យ និងផ្តល់យោបល់រួចមក គ.ជ.ប បានទទួលអនុសាសន៍ត្រលប់មកវិញពីស្ថាប័ន ចំនួន ៨ ត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ។
ស្ថាប័នទាំងនោះរួមមាន ៖
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- ក្រសួងមហាផ្ទៃ
- ក្រសួងព័ត៌មាន
- គណបក្សប្រជាជនកម្ពុជា
- គណបក្សយុវជនកម្ពុជា
- គណបក្សមាតុភូមិយើង
- សហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម
- សមាគមជ័យលាភីបញ្ញាជនកម្ពុជា ។
សូមជម្រាបជូនថា រាល់អនុសាសន៍ទាំងអស់របស់ស្ថាប័នទាំងនេះ នឹងបង្ហោះនៅលើ គេហទំព័រ គ.ជ.ប www.nec.gov.kh បន្ទាប់ពីអគ្គលេខាធិការដ្ឋានបានរៀបចំដាក់តាមជំពូកនីមួយៗ រួចរាល់ ដើម្បីយកទៅពិភាក្សាក្នុងកិច្ចប្រជុំ គ.ជ.ប នៅពេលខាងមុខ មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ៕