អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំកម្មវិធីបណ្តុះ បណ្តាល ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ព្រឹក នៅសាលសន្និសីទ គ.ជ.ប ។ របៀបវារៈនៃកម្មវិធីបណ្តុះបណ្តាលមានដូចខាងក្រោម ៖
- ការបើកកម្មវិធីបណ្តុះបណ្តាលនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ាង ០៨:០០ ព្រឹក ក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ។
- បទបង្ហាញលើប្រធានបទពាក់ព័ន្ធ ដោយគ្រូឧទ្ទេសជំនាញរបស់ គ.ជ.ប ។
- ការបិទកម្មវិធីបណ្តុះបណ្តាលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ាង ១០:០០ ព្រឹក ក្រោមអធិបតីភាពឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិចូលរួមយកព័ត៌មានកុំបីខាន៕