តាមប្រតិទិនការងារ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នៅវេលាម៉ោង៧:០០ព្រឹក ថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដូចខាងក្រោម ៖
- ទូរទស្សន៍ជាតិកម្ពុជា (ទទក)
- វិទ្យុជាតិកម្ពុជា FM 96 MHz
- វិទ្យុជាតិកម្ពុជា AM 918 KMz
- វិទ្យុវត្តភ្នំ FM 105.70 MHz
- វិទ្យុ និងទូរទស្សន៍ Online គ.ជ.ប
ក្នុងការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ គ.ជ.ប នឹងប្រកាស ៖
- ចំនួនសំឡេងឆ្នោត ដែលគណបក្សនយោបាយនីមួយៗទទួលបាននៅតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- ចំនួនអាសនៈ ដែលគណបក្សនយោបាយនីមួយៗទទួលបាននៅតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- ចំនួនសំឡេងឆ្នោតបានការសរុបនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ។
ចំពោះឈ្មោះបេក្ខជនជាប់ឆ្នោត គ.ជ.ប នឹងបិទផ្សាយនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥ រាជធានី ខេត្ត និងបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប