គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ និងបញ្ជូនទិន្នន័យមក គ.ជ.ប និងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ)។អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានជាអាទិ៍៖
- តំណាងក្រុមប្រឹក្សាធម្មនុញ្ញ
- តំណាងព្រឹទ្ធសភា និងរដ្ឋសភា
- ក្រសួងពាក់ព័ន្ធនានា
- តំណាងគណបក្សនយោបាយ
- តំណាងអង្គការមិនមែនរដ្ឋាភិបាល
- អ្នកសារព័ត៌មាន។
របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
- មតិស្វាគមន៍ និងសម្របសម្រួលកម្មវិធី ដោយឯកឧត្តម ខន កែវមនោ ទីប្រឹក្សា គ.ជ.ប និងជាប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ
- ការផ្សព្វផ្សាយខ្លឹមសារសង្ខេបស្តីពី ការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ និងបញ្ជូនទិន្នន័យមក គ.ជ.ប និងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ
- មតិយោបល់របស់ភាគីចូលរួម
- ការឆ្លើយបំភ្លឺទៅនឹងមតិយោបល់ដែលលើកឡើងរបស់ភាគីចូលរួម។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមក្នុងកម្មវិធីនេះ៕ចំពោះព័ត៌មានពិស្តារ សូមទាក់ទង!