សេចក្តីជូនដំណឹង លេខ ០៧៥ ៖ កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពី បញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងការអញ្ជើញប្រជាពលរដ្ឋឱ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានជាអាទិ៍៖

  • តំណាងក្រុមប្រឹក្សាធម្មនុញ្ញ
  • តំណាងព្រឹទ្ធសភា
  • តំណាងរដ្ឋសភា
  • ក្រសួងពាក់ព័ន្ធនានា
  • តំណាងគណបក្សនយោបាយ
  • តំណាងអង្គការមិនមែនរដ្ឋាភិបាល
  • អ្នកសារព័ត៌មាន។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

  • មតិស្វាគមន៍ និងសម្របសម្រួលកម្មវិធី ដោយឯកឧត្តម ខន កែវមនោ ទីប្រឹក្សា គ.ជ.ប និងជាប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ
  • ការផ្សព្វផ្សាយខ្លឹមសារសង្ខេបស្តីពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងការអញ្ជើញប្រជាពលរដ្ឋឱ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ក្រោមអធិបតីភាពឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ
  • មតិយោបល់របស់ភាគីចូលរួម
  • ការឆ្លើយបំភ្លឺទៅនឹងមតិយោបល់ដែលលើកឡើងរបស់ភាគីចូលរួម។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមក្នុងកម្មវិធីនេះ៕

 

ទាញយកកម្មវិធី(App) CamNEC News