នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានបិទផ្សាយ លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ នៅទីស្នាក់ការលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ។
យោងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត មានសិទ្ធិប្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតទៅ គ.ជ.ប ក្នុងរយៈពេល ៣ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ ។
សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ នេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន សំឡេងឆ្នោត ១៧ សំឡេង ចំណែកឯ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា និង គណបក្សហ៊្វុនស៊ិនប៉ិច មិនទទួលបានសំឡេងឆ្នោតទេ ។