សេចក្តីប្រកាសព័ត៌មាន លេខ ០២០៖ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា ក្រោយរយៈពេល ៣ (បី) ថ្ងៃ បន្ទាប់ពីថ្ងៃដែលគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពត បានបិទផ្សាយលទ្ធផល​បណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត គ.ជ.ប ពុំបានទទួលពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់ណាមួយពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ន​នេះទេ ។

   
យោងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្នុងករណីពុំមានការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ហើយបន្ទាប់ពីក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប បានពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានត្រឹមត្រូវរួចហើយ លទ្ធផលបណ្តោះអាសន្ននឹងត្រូវក្លាយជាលទ្ធផលផ្លូវការ ។ ដូច្នេះ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃ​ការ​បោះឆ្នោតនេះ ជូនដល់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធ​ផ្សព្វ​ផ្សា​យដូចខាងក្រោម៖

  • ទូរទស្សន៍ជាតិកម្ពុជា
  • វិទ្យុជាតិកម្ពុជា
  • ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP
  • គេហទំព័រ គ.ជ.ប www.nec.gov.kh
  • កម្មវិធីទូរស័ព្ទដៃ (App) “CamNEC News”
  • Facebook Page: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត - National Election Committee
  • Channel Youtube គ.ជ.ប ៕

ទាញយកកម្មវិធី(App) CamNEC News