គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ចូលរួមក្នុងកម្មវិធីនេះ តាមប្រព័ន្ធអនឡាញ (កម្មវិធី Microsoft Teams)។
ដើម្បីចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំនេះ សូមទាក់ទងតាមទូរស័ព្ទលេខ៖ ០៩៩ ៦១៦១៦៤/ ០៩៦ ៦៩០៩៧៧៨ ឱ្យបានមុន ឬត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឱ្យសហការីភ្ជាប់ចូលទៅកាន់ Group Telegram នៃកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ។ មុនដំណើរការនៃកិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេស គ.ជ.ប នឹងត្រូវរៀបចំសាកល្បងនូវបច្ចេកទេសផ្សេងៗ នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩:៣០នាទីព្រឹក។