គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) ក្រោមប្រធានបទ ៖
- ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ
- លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត។
កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការ គ.ជ.ប វេលាម៉ោង ១០:០០នាទីព្រឹក ក្រោមអធិបតីភាពឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ។
តំណាងភាគីពាក់ព័ន្ធដែលនឹងត្រូវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ គ.ជ.ប សូមមេត្តាជួយផ្តល់ឈ្មោះ តួនាទី អង្គភាព/ស្ថាប័ន លេខទូរស័ព្ទសាមីខ្លួនមកអគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។
លេខទូរស័ព្ទទំនាក់ទំនងចុះឈ្មោះចូលរួមប្រជុំ៖
- ០៩៦ ៦៩ ០៩ ៧៧៨
- ០៧៨ ៦៦៥ ៨២៦
- ០៩៩ ៦១ ៦១ ៦៤
ដើម្បីក្រុមការងារបច្ចេកទេស គ.ជ.ប ភ្ជាប់ Link ទៅក្នុងក្រុមកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕