គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) ក្រោមប្រធានបទ៖
-ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស
-ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង
-ការអញ្ជើញប្រជាពលរដ្ឋឱ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការ គ.ជ.ប វេលាម៉ោង ១០:០០នាទីព្រឹក ក្រោមអធិបតីភាពឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។
តំណាងភាគីពាក់ព័ន្ធដែលនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ គ.ជ.ប សូមមេត្តាផ្តល់ឈ្មោះ តួនាទី អង្គភាព/ស្ថាប័ន លេខទូរស័ព្ទសាមីខ្លួនមកអគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
សូមទាក់ទងតាមរយៈលេខទូរស័ព្ទសម្រាប់ចុះឈ្មោះចូលរួមកិច្ចប្រជុំ៖
- ០៧៨ ៦៦៥ ៨២៦
- ០៩៩ ៦១ ៦១ ៦៤
- ០៩៦ ៦៩ ០៩ ៧៧៨
ដើម្បីក្រុមការងារបច្ចេកទេស គ.ជ.ប ភ្ជាប់ Link ទៅក្នុងក្រុមកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕