រូបភាពសកម្មភាព ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប អញ្ជើញចុះពិនិត្យការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅគណៈកម្មការរៀបចំការបោះឆ្នោត ឃុំស្វាយ ឃុំសេដ្ឋី ឃុំលង្វែក និងឃុំអូរឫស្សី នៃខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនៃការត្រួតពិនិត្យនេះ ឯកឧត្តមអនុប្រធាន គ.ជ.ប បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះមន្រ្តី គឃ.សប ដែលបានចូលរួមបម្រើការងារជាមួយ គ.ជ.ប និងបានសំណូមពរឱ្យ គឃ.សប សហការ ប្រជុំជជែកគ្នាជាមួយគណបក្សនយោបាយ ដើម្បីដោះស្រាយរាល់បញ្ហានានា ហើយនិងមេត្តាយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានា របស់ គ.ជ.ប។