ការដាក់ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅតាមបណ្ដាគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត
(គឃ.សប) បានបញ្ចប់ហើយ ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជន។
របាយការណ៍បណ្ដោះអាសន្នថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ គិតត្រឹមវេលាម៉ោង ៥:៣០ នាទីល្ងាច បានឱ្យដឹងថា គណបក្សនយោយបាយទាំង ១៧ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនសរុបចំនួន ៨២.៧៨៦ រូប ក្នុងនោះស្ត្រីសរុបចំនួន ២៥.៩៦៣ រូប ។