រូបភាពសកម្មភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើ៖
១. កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២៧ ខែមករា និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
២. ខ្លឹមសារ Poster ព្រះរាជសាររបស់ព្រះករុណា Poster គំរូឯកសារផ្លូវការ Poster គំរូសន្លឹកឆ្នោតមិនបានការ ខិត្តប័ណ្ណ ស្ដីពីការបោះឆ្នោត សៀវភៅផ្នត់ និង Sticker សារអប់រំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
៣. ខ្លឹមសារស្ប៉តវីដេអូអប់រំរឿងខ្លី ស្ប៉តចម្រៀងកាយវិការ និងស្ប៉តវីដេអូខ្លីបែបជីវចល សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
៤. សេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយ។
៥. សេចក្ដីអំពាវនាវចំពោះប្រជាពលរដ្ឋ គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត មេឃុំ ចៅសង្កាត់ ពាក់ព័ន្ធនឹងការត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
៦. សំណើសុំគោលការណ៍កំណត់កាលបរិច្ឆេទ នៃការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យយការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
៧. សេចក្ដីសម្រេចប្រតិទិន និងផែនការមេ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២
៨. ផ្សេងៗ
នាព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប ។