គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីនៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ផ្លូវលេខ ២៧១ រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទី មតិសំណេះសំណាលបើកវគ្គបណ្ដុះបណ្ដាលក្រោមអធិបតីភាព ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។
នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ នាទី មតិណែនាំ និងបិទវគ្គបណ្ដុះបណ្ដាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ។
សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕