បន្ទាប់ពីបានបញ្ចប់ការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ រួចមក គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតនៅតាមបណ្តារាជធានី ខេត្ត ទាំងអស់ ត្រូវបន្តកិច្ចប្រតិបត្តិការរបស់ខ្លួន ក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ បូកសរុប និងបិទផ្សាយកំណត់ហេតុបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅតាមទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតរៀងៗខ្លួន