សេចក្តីជូនដំណឹង លេខ ០៧៧ គ.ជ.ប.អគ្គ៖ គ.ជ.ប នឹងធ្វើការទទួលសម្ភារ និងឯកសារដែលបម្រើឱ្យកិច្ចប្រតិបត្តិការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ពី រាជធានី ខេត្ត ទាំង ២៥

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់

គណបក្សនយោបាយ អ្នកសង្កេតការណ៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យបានជ្រាបថា  គ.ជ.ប នឹងធ្វើការទទួលសម្ភារ និងឯកសារដែលបម្រើឱ្យកិច្ចប្រតិបត្តិការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងដឹកបញ្ជូនមកពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥  ចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប និងនៅឃ្លាំង គ.ជ.ប (បរិវេណក្រុមហ៊ុន គ្រីនឌ្រេដ ផ្លូវជាតិលេខ ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ) ។ 

សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញដល់គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ចូលរួមសង្កេតមើលដំណើរការប្រគល់-ទទួលសម្ភារ និងឯកសារបោះឆ្នោតនេះកុំបីខាន៕

 

ទាញយកកម្មវិធី(App) CamNEC News