គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់
គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប ទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារពាក់ព័ន្ធពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ។
បន្ទាប់ពីបានទទួលសម្ភារ និងឯកសារខាងលើ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ទាំងអស់ នាថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៩:០០នាទីព្រឹកតទៅ នៅទីស្ដីការ គ.ជ.ប។
សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញដល់តំណាងគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមសង្កេតមើល និងយកព័ត៌មានកុំបីខាន៕