សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ លេខ ០៥៧ គ.ជ.ប ស្តីពី កិច្ចប្រជុំផ្សព្វផ្សាយអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

នាព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នៅសាលសន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  មានការបើកកិច្ចប្រជុំជាមួ​​ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌មាជាតិ-អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

 

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប  បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គឺដើម្បីកសាងបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប  បានជម្រាបជូនទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព  ប្រកបដោយសុវត្ថិភាព។ ការចុះឈ្មោះឆ្នាំនេះ គឺសម្រាប់ប្រជាពលរដ្ឋដែលពុំធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងសម្រាប់ប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ ១៨ ឆ្នាំឡើង គឺអ្នកកើតមុន ឬកើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥។  ការកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត គឺករណីទិន្នន័យក្នុងបញ្ជីបោះឆ្នោតខុសពីទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នកបោះឆ្នោត ឬការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោដែលជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬជាឯកសារបញ្ជាក់អត្តសញ្ញា​​​បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ជំនួដោយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ដែលមានសុព​​ភាព។ ការលុបឈ្មោះប្រជា-ពលរដ្ឋ ដែលទទួលមរណភាព ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន និងដែផ្លាស់លំនៅឋាន ឬទីសំណាក់ចេញពីឃុំ សង្កាត់ ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។ ការផ្ទេរទិន្នន័យប្រជាពលរដ្ឋទៅការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់ថ្មី ឬការិយាល័បោះឆ្នោតណាមួយក្នុងឃុំ សង្កាត់ ទៅតាមលំនៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងដោមានការស្នើសុំផ្អែកលើឯកសារបញ្ជាក់ច្បាស់លាស់។

 

  ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប  ក៏បានជម្រាបជូនអំពី កាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។  ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ មានរយៈពេល ៥០ថ្ងៃ គឺ​​ចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ដោយឡែក សម្រាប់ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា នេះ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២។

 

ក្នុងនេះដែរ ឯកឧត្តមប្រធាន គ..ប ក៏បានបញ្ជាក់ជូនអំពីរបៀប និងកាលបរិច្ឆេទនៃការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍​​​ជាតិ​-​អន្តជាតិ និងអ្នកសារព័ត៌​​មានជាតិ-អន្តរជាតិ ដែ​​ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិ គ..ប នឹងចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ រីឯការចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

 

 

មានសំណួររបស់អ្នកចូលរួមក្នុងកិច្ចប្រជុំនោះ ពាក់ព័ន្ធនឹងភ្នាក់ងារគណបក្សនយោបាយចូលរួមសង្កេតមើលការបោះឆ្នោត អនុសាសន៍របស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោនាពេលខាងមុខ និងតួលេខប៉ាន់ស្មានប្រជាពលរដ្ឋសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ។

 

គ.ជ.ប បានបញ្ជាក់ជូនថាកិច្ចប្រជុំថ្ងៃនេះពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គ.ជ.ប បានកំណត់ប្រធានបទជាក់លាក់សម្រាប់ពិភាក្សាក្នុងកិច្ចប្រជុំនីមួៗ។ ចំពោះតួលេខប៉ាន់ស្មានប្រជាពលរដ្ឋសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នេះ  គ.ជ.ប នឹងជម្រាបជូននៅពេលប្រជុំលើកក្រោយ ដែលតាមកម្មវីធី របស់ គ.ជ.ប គឺការប្រជុំជាមួយភាគីពាក់ព័ន្ធដែលនឹងត្រូវធ្វើនៅថ្ងៃទី៣០ ខែកញ្ញា នេះ។ ពាក់ព័ន្ធនឹងការបោះឆ្នោត គ.ជ.ប កំពុងរៀបចំសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣ ហើយនៅពេលដែលសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតនោះត្រូវបានរៀបចំរួចរាល់ គ.ជ.ប នឹងដាក់ជូនភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ដើម្បីផ្តល់អនុសាសន៍។

 

នេះជាកិច្ចប្រជុំលើកទី១ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានមកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ សរុបចំនួនជាង ​៥០ នាក់៕

ទាញយកកម្មវិធី(App) CamNEC News