នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីជាន់ខ្ពស់ គ.ជ.ប ស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់ឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ដែលបានអញ្ជើញចូលរួមមហាសន្និបាត លើកទី៥ របស់សមាគម A-WEB និងសន្និសីទអន្តរជាតិ "កិច្ចការពារស្ថាប័នគ្រប់គ្រងការបោះឆ្នោត ក្នុងសម័យកាលដែលលទ្ធិប្រជាធិបតេយ្យសកលលោកមានការធ្លាក់ចុះ" ដែលប្រព្រឹត្តទៅក្នុងទីក្រុង Cape Town ប្រទេសអាហ្រិ្វកខាងត្បូង ដោយទទួលលទ្ធផលដ៏ត្រចះត្រចង់ ។