រូបភាពសកម្មភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប

នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើ៖

- ខ្លឹមសារស្ប៉តវីដេអូអប់រំរឿងខ្លី ស្ប៉តវិទ្យុអប់រំរឿងខ្លី ស្ប៉តចម្រៀងកាយវិការ ស្ប៉តវីដេអូខ្លីបែបជីវចល និងស្ប៉តសេចក្ដីជូនដំណឹង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

- ខ្លឹមសារ Poster ព្រះរាជសារព្រះករុណា Poster គំរូប្លង់ការិយាល័យបោះឆ្នោត បដា និង Sticker សារអប់រំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

- សៀវភៅណែនាំស្ដីពីភារកិច្ច និងកាតព្វកិច្ចមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ក្នងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

-​ សំណើសុំគោលការណ៍ពិនិត្យ សម្រេចលើទម្រង់សន្លឹកឆ្នោត និងសន្លឹកឆ្នោតគំរូសម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (បោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ

- សំណើសុំគោលការណ៍ពិនិត្យ និងសម្រេចលើការប្រើប្រាស់គំរូទម្រង់បែបបទ ទម្រង់ស្រោមសំបុត្រ ស្បោងកញ្ចប់ដាក់សម្ភារឯកសារ ត្រាសម្ងាត់ និងប័ណ្ណប្រកាស សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ

- ផ្សេងៗ។

ទាញយកកម្មវិធី(App) CamNEC News