សកម្មភាពគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ រៀបចំពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ ដែលបានរៀបចំឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមព្រះវត្តមានអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះគ្រូធម្មចារី មុំ សុខុន ព្រះអនុគណក្រុងច្បារមន និងជាព្រះគ្រូចៅអធិការវត្តអម្ពសុវណ្ណារាមម្រុំខាងត្បូង ខេត្ត កំពង់ស្ពឺ និងលោក ព្រំ គីមថៃ ប្រធាន គ.ខ.ប កំពង់ស្ពឺ នៅសាលប្រជុំគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។