សេចក្តីប្រកាសព័ត៌មាន លេខ ០០៩ គ.ជ.ប.អគ្គ៖ លទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី (ការបោះឆ្នោតឡើងវិញ) ឆ្នាំ២០២៣

បន្ទាប់ពីបានសម្រេចទទួលស្គាល់ជាផ្លូវការនូវបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង​បញ្ជី​​​បេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយរួចមក គណៈកម្ម​ការ​​រៀបចំការបោះឆ្នោតខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ បានរៀបចំពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខរៀង​គណបក្សនយោ​បា​យ​នៅលើ​សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតឡើងវិញ។

ពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតនេះ បានប្រព្រឹត្តទៅ ជាសាធារណៈ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះសង្ឃ និងមានការអញ្ជើញចូលរួមពីតំណាងគណបក្ស​នយោ​បាយទាំង ៣ នៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តសាមីពាក់ព័ន្ធ ហើយ​ទទួលបានលទ្ធផលដូចខាងក្រោម៖

ខេត្តកណ្ដាល ៖

១. ក្រុងអរិយក្សត្រ

  • គណបក្សហ៊្វុនស៊ិនប៉ិច       ទទួលបានលេខរៀងទី១
  • គណបក្សប្រជាជនកម្ពុជា  ទទួលបានលេខរៀងទី២  
  • គណបក្ស ភ្លើងទៀន         ទទួលបានលេខរៀងទី៣។

២. ក្រុងសំពៅពូន

  • គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១
  • គណបក្ស ភ្លើងទៀន ទទួលបានលេខរៀងទី២
  • គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣។

ខេត្តកំពង់ស្ពឺ ៖

១. ក្រុងឧដុង្គម៉ែជ័យ

  • គណបក្ស ភ្លើងទៀន ទទួលបានលេខរៀងទី១
  • គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី២
  • គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣។

២. ស្រុកសាមគ្គីមុនីជ័យ

  • គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១
  • គណបក្ស ភ្លើងទៀន ទទួលបានលេខរៀងទី២
  • គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣។

ខេត្តក្រចេះ ៖

ស្រុកអូរគ្រៀងសែនជ័យ

  • គណបក្ស ភ្លើងទៀន ទទួលបានលេខរៀងទី១
  • គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី២
  • គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី៣។

សូមជម្រាបជូនថា ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore