នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់យព័ន្ធ ស្ដីពី៖ -វិធានការសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ -វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ -ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប-ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងតវ៉ា ឬប្ដឹងជំទាស់លើបញ្ជីបោះឆ្នោតដំបូង។