រូបភាពសកម្មភាព ឯកឧត្តម ខន កែវមនោ ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានចូលរួមជាអធិបតី ក្នុងវគ្គអប់រំអ្នកបោះឆ្នោតបន្ត ស្តីពី «សារៈសំខាន់នៃការបោះឆ្នោត» ជូនដល់សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានសិក្ខាកាម ចំនួន ១១៤ នាក់ ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។