រូបភាពសកម្មភាព ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជាអធិបតី ក្នុងវគ្គអប់រំអ្នកបោះឆ្នោតបន្ត ស្តីពី «សារៈសំខាន់នៃការបោះឆ្នោត» ជូនដល់សិស្សានុសិស្ស នៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង ក្នុងរាជធានីភ្នំពេញ មានសិក្ខាកាមចូលរួម ចំនួន ១២០ នាក់ ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។