នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម សោម សូរីដា អគ្គលេខាធិការស្តីទី នៃ គ.ជ.ប ដឹកនាំកិច្ចប្រជុំណែនាំអំពីការចុះសម្របសម្រួល និងត្រួតពិនិត្យការប្រឡងជ្រើសរើសមន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។