សេចក្តីជូនដំណឹងលេខ ០១៧ គ.ជ.ប.អគ្គ៖ គណៈប្រតិភូជាន់ខ្ពស់នៃ គ.ជ.ប នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង

គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំដោយឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកការងារបោះឆ្នោត បានធ្វើដំណើរទស្សនកិច្ចផ្លូវការរយៈពេល ១សប្ដាហ៍ នៅទីក្រុងប៉ារីស ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើការងាររៀបចំការបោះឆ្នោតនៅសាធារណរដ្ឋបារាំង។

 

គណៈប្រតិភូជាន់ខ្ពស់នឹងវិលត្រឡប់មកដល់មាតុប្រទេសវិញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ហើយក្នុងឱកាសនេះ គណៈប្រតិភូនឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចខាងលើនេះ នាវេលាម៉ោង ១០ និង ៣០នាទីព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)។

 

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore