សេចក្តីប្រកាសព័ត៌មានលេខ ០៣២ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីប្រាំពីរ នៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី

ទី១នេះ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣៕ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ត្រូវជាថ្ងៃទីប្រាំពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន ៥ គឺក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី។ 

តាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តពាក់ព័ន្ធ ឃើញថា គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពជួបប្រជុំជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត អង្គបោះឆ្នោត និងសមាជិកគណបក្សនៅក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមាណ ៣០នាក់) ក្រុងសំពៅពូន (អ្នកចូលរួមប្រមាណ ៣៨នាក់) និងស្រុកអូរគ្រៀងសែនជ័យ (អ្នកចូលរួមប្រមាណ ៥២នាក់) ហើយនៅក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ គណបក្សពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេ។

រីឯ គណបក្ស ភ្លើងទៀន បានឃោសនាបោះឆ្នោតនៅក្រុងអរិយក្សត្រ តាមរយៈសកម្មភាពជួបប្រជុំ (អ្នកចូលរួមប្រមាណ ១៥នាក់) នៅក្រុងសំពៅពូន រួមមាន ការចែកខិត្តបណ្ណ និងការជួបប្រជុំ (អ្នកចូលរួមប្រមាណ ១៥នាក់) និងស្រុកសាមគ្គីមុនីជ័យ មានការជួបប្រជុំ (អ្នកចូលរួមប្រមាណ ២២នាក់) ហើយនៅក្រុងឧដុង្គម៉ែជ័យ និងស្រុកអូរគ្រៀងសែនជ័យ គណបក្សពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេ។ ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច ពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេ។ 

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីប្រាំពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើក

 

ទាញយកកម្មវិធី(App) CamNEC News