សេចក្តីជូនដំណឹងលេខ ០៤៩ គ.ជ.ប.អគ្គ៖ ប្រតិភូ គ.ជ.ប នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលនៃការចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ក្នុងប្រទេសថៃ

តបតាមការអញ្ជើញរបស់ការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោត នៃព្រះរាជាណាចក្រថៃ គណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្ដម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នឹងអញ្ជើញចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិ (EOP) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ក្នុងប្រទេសថៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

គណៈប្រតិភូ គ.ជ.ប កម្ពុជា នឹងវិលត្រឡប់មកដល់មាតុប្រទេសវិញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ហើយក្នុងឱកាសនោះ ឯកឧត្ដម ហង្ស ពុទ្ធា នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនអំពីលទ្ធផលនៃការចូលរួមសង្កេតការណ៍បោះឆ្នោតខាងលើនេះ នាវេលាម៉ោង ៧:០០នាទីល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)។

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News