ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន អញ្ជើញទៅចូលរួមក្នុងសិក្ខាសាលាអន្តរជាតិស្តីពី “បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត” និងមហាសន្និបាតប្រចាំឆ្នាំ របស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដោយមានការជូនដំណើរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ជាច្រើនរូប នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកវីអាយភី)។