សេចក្ដីជូនដំណឹងលេខ ០៥៩ គ.ជ.ប.អគ្គ៖ ការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប (ជាន់ទី១)។

 

ពិធីនេះនឹងប្រព្រឹត្តទៅដូចខាងក្រោម៖

- ការថ្លែងសុន្ទរកថាបើកដោយឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប

- ការបង្ហាញសន្លឹកឆ្នោត ស្រោមសំបុត្រដាក់សន្លឹកឆ្នោត និងហិបឆ្នោត

- ការចាប់ឆ្នោតដោយ សម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ

- ការប្រកាសលទ្ធផលនៃការចាប់ឆ្នោត ដោយឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕

 

ទាញយកកម្មវិធី(App) CamNEC News