រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើ៖
- កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៧ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
- គំរូបញ្ជីបោះឆ្នោត សេចក្តីព្រាងលិខិតរដ្ឋបាល និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ចំនួន ១០មុខ បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
- ការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធចំពោះសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
- សេចក្តីព្រាង៖
* សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
* ទម្រង់បែបបទលេខ ១០០៧ (ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ)
* គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
* គំរូបណ្ណសម្គាល់ (ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍ជាតិចល័តទូទាំងប្រទេស អ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស)
- ប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
- ផ្សេងៗ៕